សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្តរួមមាន អារម្មណ៍ ផ្លូវចិត្ត និងសុខុមាលភាពសង្គមរបស់យើង។ វាប៉ះពាល់ដល់របៀបដែលយើងគិត មានអារម្មណ៍ និងធ្វើសកម្មភាព។ វាក៏ជួយកំណត់ពីរបៀបដែលយើងដោះស្រាយភាពតានតឹង ទំនាក់ទំនងជាមួយអ្នកដទៃ និងធ្វើការជ្រើសរើសផងដែរ។ សុខភាពផ្លូវចិត្តមានសារៈសំខាន់នៅគ្រប់ដំណាក់កាលនៃជីវិត តាំងពីកុមារភាព និងវ័យជំទង់រហូតដល់ពេញវ័យ។

តើមានរឿងអ្វីកើតឡើងបើសិនជាអ្នកគេងមិនគ្រប់គ្រាន?

អស់កំលាំងគឺជាបញ្ហាចម្បង និងកើតឡើងភ្លាមៗ បន្ទាប់ពីអ្នកមានផលវិបាកក្នុងការគេងមិនលក់។ ហើយក៏មានបញ្ហាធ្ងន់ធ្ងជាច្រើនផងដែរ បើសិនជាអ្នកគេងមិនបានគ្រប់គ្រាន។ ភាពងងុយគេងដោយសារការគេងមិនគ្រប់គ្រាន់អាចនាំឱ្យមានការឆាប់ខឹង និងប៉ះពាល់ខ្លាំងដល់ការផ្តោតអារម្មណ៍ និងស្មារតីផ្លូវចិត្ត។ ការគេងមិនលក់គឺស្រដៀងនឹងការស្រវឹងឬអាក្រក់ជាងនេះនៅពេលដែលអ្នកធ្វើការបើកបរ និងការសម្របសម្រួលដៃ និងភ្នែក។ វាបន្ថយពេលវេលាប្រតិកម្ម រំខានដល់សមត្ថភាពក្នុងការធ្វើការសម្រេចចិត្តរហ័ស និងជះឥទ្ធិពលអវិជ្ជមានដល់ការយកចិត្តទុកដាក់។ ក្រៅ​ពី​រោគ​សញ្ញា​ស្រួច​ស្រាវ​ទាំង​នេះ...

តើយើងត្រូវការគេងប៉ុន្មានម៉ោង?

ការគេគ្រប់គ្រានគឺជាមូលដ្ឋានគ្រឹះដែលនាំអោយមានសុខភាពល្អ, ប៉ុន្តែមានមនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់ ដែលបាននិយាយថាគេគេមិនគ្រប់គ្រានជាយូមកហើយ។ ការថយចុះនៃចំនួនម៉ោងដែលអ្នកបានគេងលក់នឹងធ្វើអោយអ្នកមានអារម្មណ៍មិនល្អនូវថ្ងៃបន្ទាប់, ហើយការគេងរបស់អ្នក មិនបានផ្តល់ការតបស្នងមកវិញទេ។ មិនមែនមនុស្សគ្រប់រូបសុទ្ធតែត្រូវការរយៈពេលនៃការគេងដូចគ្នានោះទេ, ប៉ុន្តែសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកនឹងចុះខ្សោយបើសិនជាអ្នកគេងមិនបានគ្រប់ចំនួន៧ ទៅ ៩ម៉ោងក្នុងមួយយប់នោះទេ។ នៅពេលគេង​​​​​​​, ខ្លួនប្រាណរបស់អ្នកធ្វើការគ្រប់ពេលវេលាដើម្បីអោយមានតុល្យភាពនៃអ័រម៉ូន, ដើម្បីជុសជុលសាច់ដុំ, ផលិតជាលិការដែលបានបាត់បង់,​...

មនុស្សវ័យចំណាស់ដែលមានជំងឺកូវីដ-១៩ ភាគច្រើនធ្វើរោគវិនិច្ឆ័យឃើញមានជំងឺAlzheimerថ្មី

យោងតាមការសិក្សាមនុស្សវ័យចំណាស់ដែលឆ្លងជំងឺកូវីដ-១៩ គឺមានហានិភ័យខ្ពស់ក្នុងការវិត្តន៍ទៅជាជំងឺវង្វេងស្មារតី (Alzheimer disease)ក្នុងរយៈពេលមួយឆ្នាំ គឺមានន័យថាខ្ពស់ជាងក្រុមអ្នកជំងឺដែលអាចគ្រប់គ្រានស្ថានភាពជំងឺបានដល់ទៅ ៥០% ទៅ ៨០% ឯណោះ។ អ្នកស្រាវជ្រាវបានធ្វើការរាយការណ៍ថាមនុស្សដែលអាយុចាប់៦៥ឆ្នាំឡើងទៅ ហើយបានឆ្លងជំងឺកូវីដ-១៩ ពួកគេនោះកាន់តែងាយក្នុងការវត្តន៍ទៅរកជំងឺវង្វេងវង្វាន់ (Alzheimer disease)ក្នុងឆ្នាំបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថាពួកគេមានឆ្លងជំងឺកូវីដ-១៩។ ហើយហានិភ័យខ្ពស់ជាងនេះទៅទៀតនោះ​...

ភារកិច្ចសុខភាពជាអាទិភាពគឺការពិនិត្យសុខភាពផ្លូវចិត្តក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍ថាមនុស្សទាំងអស់ដែលធ្លាប់បានឆ្លងជំងឺកូវីដ-១៩ហើយមានអាយុក្រោម៦៥ឆ្នាំ គួរតែត្រូវបានពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្តដើម្បរកសញ្ញានៃជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត ដែលនេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដែលសង្ឃឹមថានឹងពង្រីកការថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលជំងឺកូវីដ-១៩កំពុងតែរាតត្បាតនេះ។ ដូចដែលយើងដឹងហើយថា បញ្ហាសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយជំងឺកូវីដ-១៩ ហើយវាអាចវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩រយៈពេលយូ, ដោយឡែកជំងឺកូវីដ-១៩ក៏អាចធ្វើអោយអ្នកជំងឺឈានទៅដល់បញ្ហាសុខភាពផ្លូវចិត្តដែរ ដូចជាការថយចុះនៃការយល់ដឹង ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តជាដើម។ មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានចេញក្រៅ ដោយសារតែពួកគេគិតថាមានវិរុសកូវីដ-​១៩ជាច្រើននៅពាស់ពេញផ្លូវ ហើយពួកគេច្រើនតែនៅដាច់ដោយឡែកពីគ្នា...

ជំងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីត្រូវបានគេយល់ខុស

ហេតុអ្វីបានជាជំងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីត្រូវបានគេយល់ខុស?

ជំងឺធ្លាក់ទឹកចិត្ដក្រោយពេលអស់វគ្គរដូវ ធ្វើឱ្យមានការខាតបង់យ៉ាងច្រើន ប៉ុន្តែមិនមានថវិការ និងការសិក្សាស្រាវជ្រាវអំពីមូលហេតុវាឡើយ, ដែលវាត្រូវធ្វើការផ្លាស់ប្តូរ។ ជំងឺធ្លាក់ទឹកចិត្តប៉ះពាល់ដល់មនុស្សជិត៣០០លាននាក់នៅទូទាំងពិភពលោក ហើយស្ត្រីទំនងជាជួបប្រទះវាពីរដងលើសពីបុរស។ គួរអោយកត់សម្គាល់ថា ឧប្បត្តិហេតុនៃជំងឺធ្លាក់ទឹកចិត្តចំពោះស្ត្រីឈានឡើងដល់កម្រិតកំពូលក្នុងរយៈពេលប៉ុន្មានឆ្នាំជុំវិញការអស់រដូវ។ ការអស់រដូវគឺជាដំណើរការដ៏វែងមួយដែលជាទូទៅចាប់ផ្តើមនៅពាក់កណ្តាលអាយុ ៤០ឆ្នាំនៃជីវិតមនុស្សស្រី ហើយអាចបន្តអស់មួយជីវិតតែម្តង។ ស្រ្តីដែលមានជំងឺធ្លាក់ទឹកចិត្តនៅពេលអស់រដូវភ្លាមៗអាចធ្ងន់ធ្ងរជាងស្រ្តីដែលត្រៀមអស់រដូវ និងស្រ្តីក្រោយពេលអស់រដូវ។ មិនមែនចៃដន្យទេ...

ផ្លូវចិត្តជាកត្តាដែលជាប់ទាក់ទងនឹងជំងឺកូវីដ-១៩រយៈពេលយូ

ផ្លូវចិត្តជាកត្តាដែលជាប់ទាក់ទងនឹងជំងឺកូវីដ-១៩រយៈពេលយូ មិនមែនកត្តារាងកាយទេ

ទុក្ខព្រួយផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ ការព្រួយបារម្ភ ភាពតានតឹងអារម្មណ៍ និងភាពឯកោ ដែលបានកើតមានឡើងមុនពេលការឆ្លងជំងឺកូវីដ-១៩ បញ្ហាទាំងអស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃហានិភ័យដែលវិត្តន៍ទៅរកការកើតជំងឺកូវីដ-១៩​រយៈពេលយូផងដែរ។ ការកើនឡើងនៃហានិភ័យទាំងនេះនឹងអាចអោយអ្នកជំងឺវិត្តន៍ទៅដល់ការជក់បារី ឈានទៅជាជំងឺហឺត និងបញ្ហាសុខភាពផ្សេងទៀត ឬលក្ខខណ្ឌសុខភាពរាងកាយផ្សេងទៀតផងដែរ។ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងទៀតជាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរ រួមទាំងហានិភ័យនៃការសម្រាកនៅមន្ទីរពេទ្យ...