ព័ត៌មានកូវិដ-១៩

ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំសកល

បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣០ខែវិច្ឆិកានេះបានអោយដឹងថា​ អត្រានៃការឆ្លងជំងឺកូវីដ-១៩នៅតែបន្តមាន ហើយអត្រានៃការស្លាប់ដោយជំងឺកូវីដ-១៩មានរហូតដល់ជាង ៦.៦លាននាក់នៅទូទាំងពិភពលោក។ ទាំងនេះជាហេតុដែលធ្វើអោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានប្រកាសជុំរុញអោយប្រជាជនរបស់ខ្លួនបង្កើនការការពារការឆ្លងជំងឺកូវីដ-១៩បន្ថែម ជាពិសេសគឺពាក់ម៉ាស់នៅទីកន្លែងបិតជិត។ ទទឹមនឹងនេះផងដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសអំពីការបង្កើនការការពារការចម្លងជំងឺកូវីដ-១៩នៅក្នុងអំឡុងពេលចូលឆ្នាំសកល និងចូលឆ្នាំខ្មែរនេះផងដែល ដោយចាត់វិធានការណ៍ ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា...

ក្រុមហ៊ុនPfizer នឹងផ្គត់ផ្គង់វគ្គសិក្សាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដដល់ទៅ៦លានគ្រាប់សម្រាប់ប្រទេសដែលមានចំណូលទាប

ក្រុមហ៊ុនPfizer នឹងផ្គត់ផ្គង់វគ្គសិក្សាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដដល់ទៅ៦លានគ្រាប់សម្រាប់ប្រទេសដែលមានចំណូលទាប

ការព្យាបាលនឹងត្រូវផ្តល់ជូនសម្រាប់ប្រទេសដែលមានចំណូលទាបនៅលើពីភពលោក ដែលមានចំនួន១៣២ប្រទេសត្រូវបានជ្រើសរើសអោយទទួលថ្នាំគ្រាប់ដើម្បីព្យាបាលជំងឺកូវីដ-​១៩ គឺថ្នាំ Paxlovid។ ក្រុមហ៊ុន Pfizer បានកត់សម្គាល់ថាខ្លួនរំពឹងថាការផ្គត់ផ្គង់នឹងមានចាប់ពីឆ្នាំនេះទៅ សម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលធ្វើការជាមួយមូលនិធិសកល។ ការព្យាបាលនឹងមិនត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃនោះទេ ប៉ុន្តែតាមរយៈវិធីសាស្រ្តកំណត់តម្លៃលំដាប់ថ្នាក់ សម្រាប់ប្រទេសដែលមានចំណូលកំម្រិតទាបជាងមធ្យម និងកម្រិតទាបអាចមានលទ្ធិភាពទិញ ដែលមិនគិតប្រាក់ចំណេញឡើយ។...

FDA ព្រមានដល់ក្រុមហ៊ុនAstraZenecaថាថ្មាំEvushelរបស់ខ្លួនបាត់បង់ប្រសិទ្ធភាពប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង

FDA ព្រមានដល់ក្រុមហ៊ុនAstraZenecaថាថ្មាំEvushelរបស់ខ្លួនបាត់បង់ប្រសិទ្ធភាពប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង

ថ្មាំព្យាលបាលជំងឺកូវីដ-១៩ប្រភេទអង់ទីក័រ ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលនៃការរាតត្បាតទូទាំងពីភពលោកនេះ គឺវាបានស្ថិតនៅក្នុងផ្លូវល្បើនលឿន។ ដោយសារវីរុសកូរូណាដែលមានការវិត្តន៍យ៉ាងលឿន ទើបធ្វើមានភាពយឺតយ៉ាវតិចតួចសម្រាប់អង្គបដិប្រាណដែលបានកែតម្រូវខ្លួនវាយ៉ាងល្អិតល្អន់បំផុត។ វាគឺជាវិធីសម្រាប់ការព្យាបាលប្រកបដោយភាពជោគជ័យ ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលបានមកពី Regeneron, GSK និង Eli Lilly។ ឥឡូវនេះសម្រាប់ថ្នាំEvushel របស់...

ហេតុអ្វីបានជាការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយមានសារៈសំខាន់ក្នុងឆ្នាំនេះ?

ហេតុអ្វីបានជាការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយមានសារៈសំខាន់ក្នុងឆ្នាំនេះ?

វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ គឺជាវ៉ាក់សាំងដែលការពារ និងប្រឆាំងជាមួយនឹងវីរុសផ្តាសាយចំនួន៤ប្រភេទផ្សេងគ្នា ហើយវ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សពេញវ័យដែលមានអាយុ៦៥ឆ្នាំឡើងទៅ, កុមារអាយុក្រោម៥ឆ្នាំ, ស្រ្តីមានផ្ទៃពោះ, អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាអ្នកជំងឺហឺត, អ្នកជំងឺទឹកនោមផ្អែម, អ្នកជំងឺបេះដូង និងអ្នកជំងឺសួតជាដើម។ កុំខ្វល់អំពីពេលវេលានៃការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយជាមួយនិងវ៉ាក់សាំងកូវីដ-១៩ដូសជំរុញអី ពីព្រោះវ៉ាក់សាំងទាំងពីរនេះអាចចាក់បានក្នុងពេលតែមួយ។ US-CDC...

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញមានប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុងធ្ងន់ធ្ងរ

ការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅសប្តាហ៍នេះបានរកឃើញថាវ៉ាក់សាំងកូវីដ-១៩ដូសជំរុញសម្រាប់មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ នៅឆ្នាំនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារអ្នករស់នៅតាមផ្ទះ អោយគេចផុតពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បាន ទោះបីជាសមត្ថភាពការពារការឆ្លងមិនមានឥទ្ធិពលខ្លាំងក៏ដោយ។ វ៉ាក់សាំងកូវីដ-១៩មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុស SARS-CoV-2 និងការចូលមន្ទីរពេទ្យ និងការស្លាប់ក្នុងចំណោមអ្នករស់ក្នុងការកូវីដ-១៩តាមផ្ទះ។ កម្រិតវ៉ាក់សាំងកូវីដ-១៩ដូសជំរុញមានប្រសិទ្ធភាពរយៈពេល៦០ថ្ងៃ ដែល២៥.៨%ប្រឆាំងនឹងការឆ្លងវីរុសកូវីដ, ៧៣.៩%ប្រឆាំងនឹងការសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់ និង ៨៩.៦%ប្រឆាំងនឹងការស្លាប់តែម្នាក់ឯង។...

ការព្យាបាលជំងឺកូវីដ-១៩ដែលWHOបានចេញការណែនាំទី១១ថ្មី

អង្គការសុខភាពពិភពលោកបានចេញផ្សាយការអាប់ដេតលើកទី១១ ចំពោះគោលការណ៍ណែនាំថ្មីរបស់ពួកគេ ស្តីពីការព្យាបាលជំងឺកូវីដ-១៩។ ការណែនាំដែលបានធ្វើបច្ចុប្បន្នភាពរួមមានការណែនាំថ្មីលើថ្នាំRemdesivir ការព្យាបាលដោយផ្សំជាមួយថ្នាំcorticosteroids និង interleukin (IL)-6 receptor blockers បូក Janus kinase (JAK) inhibitors...

មនុស្សវ័យចំណាស់ដែលមានជំងឺកូវីដ-១៩ ភាគច្រើនធ្វើរោគវិនិច្ឆ័យឃើញមានជំងឺAlzheimerថ្មី

យោងតាមការសិក្សាមនុស្សវ័យចំណាស់ដែលឆ្លងជំងឺកូវីដ-១៩ គឺមានហានិភ័យខ្ពស់ក្នុងការវិត្តន៍ទៅជាជំងឺវង្វេងស្មារតី (Alzheimer disease)ក្នុងរយៈពេលមួយឆ្នាំ គឺមានន័យថាខ្ពស់ជាងក្រុមអ្នកជំងឺដែលអាចគ្រប់គ្រានស្ថានភាពជំងឺបានដល់ទៅ ៥០% ទៅ ៨០% ឯណោះ។ អ្នកស្រាវជ្រាវបានធ្វើការរាយការណ៍ថាមនុស្សដែលអាយុចាប់៦៥ឆ្នាំឡើងទៅ ហើយបានឆ្លងជំងឺកូវីដ-១៩ ពួកគេនោះកាន់តែងាយក្នុងការវត្តន៍ទៅរកជំងឺវង្វេងវង្វាន់ (Alzheimer disease)ក្នុងឆ្នាំបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថាពួកគេមានឆ្លងជំងឺកូវីដ-១៩។ ហើយហានិភ័យខ្ពស់ជាងនេះទៅទៀតនោះ​...

ភារកិច្ចសុខភាពជាអាទិភាពគឺការពិនិត្យសុខភាពផ្លូវចិត្តក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍ថាមនុស្សទាំងអស់ដែលធ្លាប់បានឆ្លងជំងឺកូវីដ-១៩ហើយមានអាយុក្រោម៦៥ឆ្នាំ គួរតែត្រូវបានពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្តដើម្បរកសញ្ញានៃជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត ដែលនេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ ដែលសង្ឃឹមថានឹងពង្រីកការថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលជំងឺកូវីដ-១៩កំពុងតែរាតត្បាតនេះ។ ដូចដែលយើងដឹងហើយថា បញ្ហាសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយជំងឺកូវីដ-១៩ ហើយវាអាចវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩រយៈពេលយូ, ដោយឡែកជំងឺកូវីដ-១៩ក៏អាចធ្វើអោយអ្នកជំងឺឈានទៅដល់បញ្ហាសុខភាពផ្លូវចិត្តដែរ ដូចជាការថយចុះនៃការយល់ដឹង ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តជាដើម។ មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានចេញក្រៅ ដោយសារតែពួកគេគិតថាមានវិរុសកូវីដ-​១៩ជាច្រើននៅពាស់ពេញផ្លូវ ហើយពួកគេច្រើនតែនៅដាច់ដោយឡែកពីគ្នា...

ការរាតត្បាតនៃជំងឺកូវីដ-១៩

ការរាតត្បាតនៃជំងឺកូវីដ-១៩នៅមិនទាន់ចប់ទេ

លោកវេជ្ជបណ្ឌិត Mike Ryan នាយកប្រតិបត្តិផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានព្រមានថាការរាតត្បាតនៃជំងឺកូវីដ-១៩នៅមិនទាន់ចប់ទេ ហើយសេវាសុខភាព និងបុគ្គលិកសុខាភិបាលត្រូវតែត្រៀមខ្លួនដើម្បីដោះស្រាយជាមួយនឹងការកើនឡើងវិញដ៏ខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩, វីរុសវីដ-១៩ប្រភេទថ្មីៗប្រហែលជាមិនត្រូវបានរកឃើញទាន់ពេលវេលាទេ ដោយសារការឃ្លាំមើលកំពុងតែមានការធ្លាក់ចុះ។ យើងត្រូវពិចារណាជាមុនសិន មុននឹងយើងចាប់ផ្តើមជឿថាការរាតត្បាតនៃជំងឺកូវីដ-១៩ ឬភាពអាសន្ននេះត្រូវបានបញ្ចប់ហើយ។ នៅមានមនុស្សរាប់ពាន់លាននាក់មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈពេលដែលការធ្វើតេស្តរកជំងឺកូវីដ-១៩នៅក្នុងប្រទេសជាច្រើនបានត្រូវបានផ្អាក ហើយមានការលំបាកក្នុងការប្រើថ្នាំប្រឆាំងវីរុសដើម្បីព្យាបាល​អ្នកជំងឺកូវីដ-១៩។ មានការសន្និដ្ឋានដ៏គ្រោះថ្នាក់មួយដែលថាការរឹតបន្តឹងអាចត្រូវបានដាក់ឡើងវិញយ៉ាងឆាប់រហ័សក្នុងរដូវរងារនេះ...

ការប្រើប្រាស់អង្គបដិប្រាណចំនួនពីរដើម្បការព្យាបាលជំងឺកូវីដ

អង្គការសុខភាពពិភពលោកប្រឆាំងនឹងការប្រើប្រាស់អង្គបដិប្រាណចំនួនពីរដើម្បការព្យាបាលជំងឺកូវីដ

ការណែនាំថ្មីពីអង្គការសុខភាពពិភពលោក(WHO)បានធ្វើការណែនាំយ៉ាងមុតមាំក្នុងការប្រឆាំងនឹងការប្រើប្រាស់ការព្យាបាលដោយអង្គបដិប្រាណ(Antibody)ប្រភេទSotrovimab និង Casirivimab-Imdevimab ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។ ការណែនាំនេះដែលត្រូវបានចេញផ្សាយនៅទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសមួយ ជំនួសការណែនាំតាមលក្ខខណ្ឌពីមុនសម្រាប់ការប្រើប្រាស់ថ្នាំ។ វាផ្អែកលើភ័ស្តុតាងដែលកំពុងលេចឡើងដែលថា ពួកគេប្រហែលជាមិនអាចធ្វើការប្រឆាំងវីរុសកូវីដ-​​១៩ថ្មី ដូចជាប្រភេទ omicron ជាដើម។ នេះមានន័យថា យ៉ាងហោចណាស់សម្រាប់ពេលនេះ មិនមានការព្យាបាលអង្គបដិប្រាណដែលត្រូវបានណែនាំដើម្បីព្យាបាលជំងឺវីដ-​​១៩នោះទេ។ ទោះយ៉ាងណាក៏ដោយនៅតែមានជម្រើសព្យាបាលផ្សេងទៀតដែរ,...

COVID-19 Antigen Rapid Diagnostic Test

អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីណែនាំបច្ចេកទេសសម្រាប់ការធ្វើតេស្តរហ័សអង់ទីហ្សែន កូវីដ-១៩

ផលប៉ះពាល់ជាសកលនៃ COVID-19 តម្រូវអោយយើង ស្វែងរក និងឆ្លើយតបអោយទាន់ពេលវេលា។ នៅក្នុងបរិបទនេះ តេស្តរហ័សអង់ទីហ្សែន កូវីដ-១៩ (Ag-RDTs) គឺជាការធ្វើតេស្តរោគវិនិច្ឆ័យទាន់ពេលវេលា និងត្រឹមត្រូវចំពោះវីរុស SARS-CoV-2 ហើយមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រឆ្លើយតបចំពោះកូវីដ19ដ៏មានប្រសិទ្ធភាព។ តេស្តរហ័ស អង់ទីហ្សែន...

ជំងឺកូវីដ-១៩រយៈពេលយូចំពោះកុមារ

ជំងឺកូវីដ-១៩រយៈពេលយូចំពោះកុមារ

នៅពេលដែលវីរុសកូវីដ-១៩បានចាប់ផ្តើមផ្ទុះឡើង ហើយវីរុសកូវីដ-១៩ប្រភេទអាល់ហ្វា និងបេតាកំពុងតែវាយលុកខ្លាំ តែការឆ្លង និងអត្រាធ្ងន់ធ្ងរសម្រាប់កុមារមិនសូវខ្ពស់ទេ។ យោងតាមរបាយការណ៍បច្ចុប្បន្ន ជំងឺកូវីដ-១៩រយៈពេលយូមាននិយមន័យផ្សេងៗគ្នា សមាមាត្រនៃកុមារដែលទទួលបានការវ៉ាក់សាំងនៅក្នុងប្រទេសផ្សេងៗ និងកម្រិតអនាម័យ ហើយនឹងលក្ខខណ្ឌផ្សេងទៀត អត្រានៃការឆ្លងទៅលើកុមារនៃជំងឺកូវីដ-១៩រយៈពេលយូប្រហែលជាប្រែប្រួលយ៉ាងខ្លាំង៖ ពី៤-៦៦% ។ ដូចមនុស្សពេញវ័យដែរ កុមារមានឱកាសជាក់លាក់មួយក្នុងការវិវត្តន៍ទៅរករោគសញ្ញានៃជំងឺកូវីដ-១៩រយៈបន្ទាប់ពីឆ្លងវីរុសកូវីដ-១៩។...