បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣០ខែវិច្ឆិកានេះបានអោយដឹងថា​ អត្រានៃការឆ្លងជំងឺកូវីដ-១៩នៅតែបន្តមាន ហើយអត្រានៃការស្លាប់ដោយជំងឺកូវីដ-១៩មានរហូតដល់ជាង ៦.៦លាននាក់នៅទូទាំងពិភពលោក។ ទាំងនេះជាហេតុដែលធ្វើអោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានប្រកាសជុំរុញអោយប្រជាជនរបស់ខ្លួនបង្កើនការការពារការឆ្លងជំងឺកូវីដ-១៩បន្ថែម ជាពិសេសគឺពាក់ម៉ាស់នៅទីកន្លែងបិតជិត។ ទទឹមនឹងនេះផងដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសអំពីការបង្កើនការការពារការចម្លងជំងឺកូវីដ-១៩នៅក្នុងអំឡុងពេលចូលឆ្នាំសកល និងចូលឆ្នាំខ្មែរនេះផងដែល ដោយចាត់វិធានការណ៍ ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និង៣ការពារ (ពាក់ម៉ាស់, លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្តិភាពមួយម៉ែត្រកន្លះ) និងត្រូវបន្តគោលការណ៍ណែនាំសំខាន់ៗដូចខាងក្រោម៖

  • លើកទឹកចិត្តអោយមានការធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩
  • សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ត្រូវចាំបាច់ជ្រើសរើសតំណើរកំសាន្តដែលប្រកបដោយសុវត្តិភាព និងចាំបាច់ត្រូវប្រកាន់ភ្ជាប់នូវវិធានការណ៍ ៣កុំ និង៣ការពារអោយបានម៉ត់ចត់។ ក្នុងករណ៍មានរោគសញ្ញានៃជំងឺកូវីដ-១៩ ឬសង្ស័យថាមានវិជ្ជមានវីរុសកូវីដ-១៩ ចាំបាច់ត្រូវធ្វើតេស្តរហ័ស និងសម្រាប់នៅផ្ទះ។
  • បគ្គលម្នាក់ៗចាំបាច់ត្រូវចាក់វ៉ាក់សាំងអោយបានគ្រប់ដូស
  • ជ្រើសរើសមធ្យោបាយធ្វើតំណើរមានសុវត្តិភាព ក្នុងការកាត់បន្ថយហានិភ័យជាអតិបរមានូវការចម្លងជំងឺកូវីដ-១៩

ប្រសិនបើយើងមានបញ្ហាសុខភាព ឬមានរោគសញ្ញាដែលសង្ស័យថាមានវិជ្ជាមានវីរុសកូវីដ-១៩ ត្រូវចាំបាច់អនុវត្តន៍ការធ្វើតេស្តរហ័សអោយបានលឿនបំផុត និងស្វែងរកមូលដ្ឋានសុខាភិបាលដែលនៅជិតអ្នកបំផុត។ បើសិនអ្នកមានចម្ងល់អាចទាក់ទងសួរនាំមកខាងយើងខ្ញុំ (FVR)តាមរយៈឆាតនៅក្នុងផេក ឬទំនាក់ទនងទៅគ្រូពេទ្យរបស់លោកអ្នក។

សូមអានបន្ថែម

https://www.who.int/publications/m/item/weekly-epidemiological-update-on-covid-19—30-november-2022

https://web.facebook.com/MinistryofHealthofCambodia/posts/

https://covid.cdc.gov/covid-data-tracker/#county-view?list_select_state=New+York&data-type=CommunityLevels