សុខភាពសាធារណៈ​

លក្ខណៈខុសគ្នារវាងរុក្ខឱសថនិងឱសថវិទ្យាសាស្រ្តបែបទំនើប

នេះជាប្រវត្តិលោក P ដែលជាអ្នកព្យាបាលតាមបែបបុរាណខ្មែរ។ តាំងពីគាត់នៅក្មេង គាត់មិនដែលធ្លាប់ជឿលើរុក្ខឱសថ នោះទេ។ ថ្ងៃមួយ លោកP ក៏កើតជម្ងឺរាគរូស និងបានប្រើប្រាស់ថ្នាំបែបទំនើប រយៈពេល២ទៅ៣ថ្ងៃ ប៉ុន្តែជម្ងឺរាគរូសរបស់លោក មិនបាត់ទៅណាសោះ។ ហេតុដូច្នេះ ទើបលោកសម្រេចចិត្តប្រើ...

ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំសកល

បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣០ខែវិច្ឆិកានេះបានអោយដឹងថា​ អត្រានៃការឆ្លងជំងឺកូវីដ-១៩នៅតែបន្តមាន ហើយអត្រានៃការស្លាប់ដោយជំងឺកូវីដ-១៩មានរហូតដល់ជាង ៦.៦លាននាក់នៅទូទាំងពិភពលោក។ ទាំងនេះជាហេតុដែលធ្វើអោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានប្រកាសជុំរុញអោយប្រជាជនរបស់ខ្លួនបង្កើនការការពារការឆ្លងជំងឺកូវីដ-១៩បន្ថែម ជាពិសេសគឺពាក់ម៉ាស់នៅទីកន្លែងបិតជិត។ ទទឹមនឹងនេះផងដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសអំពីការបង្កើនការការពារការចម្លងជំងឺកូវីដ-១៩នៅក្នុងអំឡុងពេលចូលឆ្នាំសកល និងចូលឆ្នាំខ្មែរនេះផងដែល ដោយចាត់វិធានការណ៍ ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា...

អង្គការសុខភាពពិភពលោកបានប្តូរឈ្មោះ​ជំងឺអុតស្វាពី Monkeypox ទៅជា MPOX

យោងតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី២៨​ ខែវិច្ឆិកាឆ្នាំ២០២២, បានបញ្ញចាក់ថាពាក្យដែលពេញនិយមថ្មី "MPOX" គឺជាពាក្យមានន័យដូច Monkeypox (ជំងឺអុតស្វា) ។ ឈ្មោះទាំងពីរនឹងត្រូវបានប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេល ខណៈដែលពាក្យថា 'Monkeypox' នឹងត្រូវបានបញ្ឈប់។

ប្រទេសវៀតណាមប្រកាសថាមានអ្នកជំងឺអុតស្វាករណីទី១

ប្រទេសវៀតណាមប្រកាសថាមានអ្នកជំងឺអុតស្វាករណីទី១

ក្រសួងសុខាភិបាលប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថាបានរកករណីជំងឺអុតស្វាតំបូងនៅក្នុងប្រទេសខ្លួន។ ស្រ្តីអាយុ៣៥ឆ្នាំ រស់នៅក្នុងទីក្រុងហូជីមិញ, នាងបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៨ ខែកញ្ញា ខណៈពេលធ្វើដំណើរក្នុងទីក្រុងឌូបៃ ជាមួយនឹងរោគសញ្ញាគ្រុនក្តៅ អស់កម្លាំង ញាក់ ឈឺសាច់ដុំ ឈឺក្បាល និងក្អក ព្រមទាំងមានកន្ទួលក្រហម...

FDA ព្រមានដល់ក្រុមហ៊ុនAstraZenecaថាថ្មាំEvushelរបស់ខ្លួនបាត់បង់ប្រសិទ្ធភាពប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង

FDA ព្រមានដល់ក្រុមហ៊ុនAstraZenecaថាថ្មាំEvushelរបស់ខ្លួនបាត់បង់ប្រសិទ្ធភាពប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង

ថ្មាំព្យាលបាលជំងឺកូវីដ-១៩ប្រភេទអង់ទីក័រ ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលនៃការរាតត្បាតទូទាំងពីភពលោកនេះ គឺវាបានស្ថិតនៅក្នុងផ្លូវល្បើនលឿន។ ដោយសារវីរុសកូរូណាដែលមានការវិត្តន៍យ៉ាងលឿន ទើបធ្វើមានភាពយឺតយ៉ាវតិចតួចសម្រាប់អង្គបដិប្រាណដែលបានកែតម្រូវខ្លួនវាយ៉ាងល្អិតល្អន់បំផុត។ វាគឺជាវិធីសម្រាប់ការព្យាបាលប្រកបដោយភាពជោគជ័យ ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលបានមកពី Regeneron, GSK និង Eli Lilly។ ឥឡូវនេះសម្រាប់ថ្នាំEvushel របស់...

បញ្ហាសុខភាពសាធារណៈបន្ទាប់នៅសហរដ្ឋអាមេរិកគឺ វីរុសជំងឺគ្រុនស្វិតដៃជើងដែលចេញមកពីវ៉ាក់សាំង ‘Vaccine-Derived Poliovirus’

ជំងឺគ្រុនស្វិតដៃជើងជាការព្រួយបារម្ភធ្ងន់ធ្ងរម្តងទៀតមែនឬទេ?

ជំងឺគ្រុនស្វិតដៃជើងបានលេចឡើងនៅសហរដ្ឋអាមេរិកម្តងទៀតហើយ, តើយើងគួរតែព្រួយបារម្ភពីបញ្ហានេះចំពោះកូនៗរបស់យើងដែរឬទេ? អ្នកដែលបានទទួលវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងនេះរួចអោយ គួតែមិនមានការព្រួយបារម្ភទេ, ប៉ុន្តែអ្នកដែលមិនបានទទួលវ៉ាកសាំងការពារជំងឺនេះគឺស្ថិតក្នុងតំបន់ក្រហមក្នុងឆ្លងជំងឺគ្រុនស្វិតដៃជើងនេះផងដែរ។ ជំងឺគ្រុនស្វិតដៃជើងជាជំងឺដែលបង្កមកពីវីរុស ហើយភាគច្រើនវាឆ្លងទៅលើក្មេងៗ និងកុមារដែលមានអាយុតិចច្រើនជាងក្រុមមនុស្សអាយុផ្សេងទៀត។ ករណីភាគច្រើននៃជំងឺគ្រុនស្វិតដៃជើងគឺស្រាល។ ជំងឺគ្រុនស្វិតដៃជើង ធ្វើឲ្យខ្វិនសាច់ដុំ ធ្វើឱ្យមនុស្សមួយចំនួនខូចរូបរាងកាយអស់មួយជីវិត។ តាំងពីពាក់កណ្តាលឆ្នាំ១៩៥០មក, វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងរហូតដល់ទៅជាង ៩៩%...

បញ្ហាសុខភាពសាធារណៈបន្ទាប់នៅសហរដ្ឋអាមេរិកគឺ វីរុសជំងឺគ្រុនស្វិតដៃជើងដែលចេញមកពីវ៉ាក់សាំង ‘Vaccine-Derived Poliovirus’

វីរុសជំងឺគ្រុនស្វិតដៃជើង គឺជាវីរុសមួយដែលយើងត្រូវតែគិតគួពីវាផងដែរ, ហើយថ្មីៗ​នេះវា​បាន​លេច​ចេញ​មកជា​ថ្មី​នៅក្នុង​ទឹក​ក៏ខ្វក់​នៃ​រដ្ឋ​ញូវយ៉កសហរដ្ឋអាមេរិកផងដែរ។ ដែលវាជាប្រភេទវីរុសជំងឺគ្រុនស្វិតដៃជើងដែលចេញមកពីវ៉ាក់សាំង “Vaccine-Derived Poliovirus.” (VDPV)។ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងមាន២ប្រភេទ, មួយប្រភេទដែលជាវ៉ាក់សាំងដែលមានវីរុសអសកម្មប្រភេទចាក់ (IPV) និងមួយប្រភេទទៀតគឺជាវ៉ាក់សាំងដែលមានវីរុសជំងឺគ្រុនស្វិតដៃជើងទំរង់ខ្សោយតែមិនមែនជាវីរុសអសកម្មទេ ដែលជាវ៉ាក់សាំងសម្រាប់បណ្តក់តាមមាត់(OPV)។ ដោយសារតែវ៉ាក់សាំង(OPV)មិនមែនជាប្រភេទវីរុសអសកម្ម, ដូច្នេះវាអាចបណ្តាលឱ្យកើតមានជំងឺគ្រុនស្វិតដៃជើងចំពោះអ្នកដែលបានប្រើប្រាស់វាមួយចំនួន និងវាមិនមានសុវត្តិភាពក្នុងការប្រើប្រាស់ទៅ​លើអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ...

ញ៉ាំកាហ្វេ២ទៅ៣ពែងក្នុងមួយថ្ងៃ អាចជួយថែរក្សារសុខភាពបេះរបស់អ្នក និងអាយុយឿនយូ

ញ៉ាំកាហ្វេ២ទៅ៣ពែងក្នុងមួយថ្ងៃ អាចជួយថែរក្សារសុខភាពបេះ​ដូងរបស់អ្នក និងអាយុយឿនយូ

តំណឹងល្អៈ ការញ៉ាំកាហ្វេគ្រប់ប្រភេទ២ ទៅ៣ពែងក្នុងមួយថ្ងៃ នឹងជួយថែរក្សារសុខភាពបេះដូងរបស់អ្នកអោយបានល្អ និងអាយុយឿនយូផងដែរ ហើយសម្រាប់ការញ៉ាំកាហ្វេតិចតួច អាចជួយថែរក្សារហានិភ័យនៃជំងឺតំរងនោមបានដល់ទៅ២៣% នេះបើយោងតាមការសិក្សាថ្មី។ ការសិក្សាដែលមានអ្នកចូលរួមចំនួន ៤៤៩,៥៦៣នាក់ ដែលមានរោគវិនិច្ឆ័យថាមានជំងឺបេះដូង ក្នុងអំឡុងពេលចូលរួមការសិក្សា។ អ្នកចូលរួមអាចញ៉ាំកាហ្វេ ទៅតាមប្រភេទ និងចំនួនកាហ្វេដែលពួកគេចង់ញ៉ាំ។...

Efficacy of the monkeypox vaccine to be released

ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺអុតស្វាត្រូវបានបង្ហាញ

យោងតាមការវិភាគដែលបានចេញផ្សាយដោយ US-CDC បុគ្គលដែលបានទទួលវ៉ាក់សាំងការពារជំងឺស្វាយ (JYNNEOS) បានមួយដូសគឺទំនងជាមានការឆ្លងជំងឺអុតស្វាតិចជាងអ្នកដែលមិនបានទទួលវ៉ាក់សាំងនៅក្នុងរដូវក្តៅនេះ។ កម្រិត និងភាពធន់នៃការការពាររបស់វាមិនត្រូវបានគេដឹងច្បាស់នោះទេ ហើយវាត្រូវបានណែនាំថាអ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំងជំងឺអុតស្វានេះ ត្រូវចាក់អោយបាន២ដូសពេញលេញ។ ទិន្នន័យសហព័ន្ធផ្សេងទៀតបានចុះផ្សាយដោយ US-CDC បានបង្ហាញថា អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺអុតស្វា គឺប្រឈមុខនឹងការឆ្លងជំងឺអុតស្វាដល់ទៅ១៤ដងច្រើនជាងអ្នកដែលមបានចាក់វ៉ាក់សាំង។ មន្ត្រីសុខាភិបាលជាច្រើនបាននិយាយថា...

ហេតុអ្វីបានជាការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយមានសារៈសំខាន់ក្នុងឆ្នាំនេះ?

ហេតុអ្វីបានជាការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយមានសារៈសំខាន់ក្នុងឆ្នាំនេះ?

វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ គឺជាវ៉ាក់សាំងដែលការពារ និងប្រឆាំងជាមួយនឹងវីរុសផ្តាសាយចំនួន៤ប្រភេទផ្សេងគ្នា ហើយវ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សពេញវ័យដែលមានអាយុ៦៥ឆ្នាំឡើងទៅ, កុមារអាយុក្រោម៥ឆ្នាំ, ស្រ្តីមានផ្ទៃពោះ, អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាអ្នកជំងឺហឺត, អ្នកជំងឺទឹកនោមផ្អែម, អ្នកជំងឺបេះដូង និងអ្នកជំងឺសួតជាដើម។ កុំខ្វល់អំពីពេលវេលានៃការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយជាមួយនិងវ៉ាក់សាំងកូវីដ-១៩ដូសជំរុញអី ពីព្រោះវ៉ាក់សាំងទាំងពីរនេះអាចចាក់បានក្នុងពេលតែមួយ។ US-CDC...

ហេតុអ្វីបានជាការអោនចុកទូរស័ព្ទបណ្តាលអោយអ្នកឈឺក?

ការអោនចុកទូរស័ព្ទពិពណ៌នាអំពីភាពស្ត្រេសដដែលៗ ឬរោគសញ្ញានៃការប្រើច្រើនពេល នូវករបស់អ្នកដើម្បីអោនចុកទូរស័ព្ទរយៈពេលយូពេក ដោយមិនផ្លាស់ប្តូចលនា។ ត្រូវបានគេហៅកបច្ចេកវិទ្យាផងដែរ ការអោនចុកទូរស័ព្ទត្រូវបានភ្ជាប់ជាទូទៅជាមួយនឹងការផ្ញើសារ។ ទោះយ៉ាងណាក៏ដោយ វាអាចទាក់ទងនឹងសកម្មភាពជាច្រើនដែលធ្វើឡើងនៅលើទូរសព្ទ និងថេប្លេត ខណៈពេលដែលមើលទៅចុះក្រោម ដូចជាការបើកគេហទំព័រ ការលេងហ្គេម ឬធ្វើការងារជាដើម។ ទំងន់របស់ក្បាលគឺជាមូលហេតុចម្បងដែលធ្វើអោយមានការឈឺក នៅពេលអោនចុកទូរស័ព្ទយូ។​...

តើមានរឿងអ្វីកើតឡើងបើសិនជាអ្នកគេងមិនគ្រប់គ្រាន?

អស់កំលាំងគឺជាបញ្ហាចម្បង និងកើតឡើងភ្លាមៗ បន្ទាប់ពីអ្នកមានផលវិបាកក្នុងការគេងមិនលក់។ ហើយក៏មានបញ្ហាធ្ងន់ធ្ងជាច្រើនផងដែរ បើសិនជាអ្នកគេងមិនបានគ្រប់គ្រាន។ ភាពងងុយគេងដោយសារការគេងមិនគ្រប់គ្រាន់អាចនាំឱ្យមានការឆាប់ខឹង និងប៉ះពាល់ខ្លាំងដល់ការផ្តោតអារម្មណ៍ និងស្មារតីផ្លូវចិត្ត។ ការគេងមិនលក់គឺស្រដៀងនឹងការស្រវឹងឬអាក្រក់ជាងនេះនៅពេលដែលអ្នកធ្វើការបើកបរ និងការសម្របសម្រួលដៃ និងភ្នែក។ វាបន្ថយពេលវេលាប្រតិកម្ម រំខានដល់សមត្ថភាពក្នុងការធ្វើការសម្រេចចិត្តរហ័ស និងជះឥទ្ធិពលអវិជ្ជមានដល់ការយកចិត្តទុកដាក់។ ក្រៅ​ពី​រោគ​សញ្ញា​ស្រួច​ស្រាវ​ទាំង​នេះ...