​ថ្នាំបង្ការ

Efficacy of the monkeypox vaccine to be released

ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺអុតស្វាត្រូវបានបង្ហាញ

យោងតាមការវិភាគដែលបានចេញផ្សាយដោយ US-CDC បុគ្គលដែលបានទទួលវ៉ាក់សាំងការពារជំងឺស្វាយ (JYNNEOS) បានមួយដូសគឺទំនងជាមានការឆ្លងជំងឺអុតស្វាតិចជាងអ្នកដែលមិនបានទទួលវ៉ាក់សាំងនៅក្នុងរដូវក្តៅនេះ។ កម្រិត និងភាពធន់នៃការការពាររបស់វាមិនត្រូវបានគេដឹងច្បាស់នោះទេ ហើយវាត្រូវបានណែនាំថាអ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំងជំងឺអុតស្វានេះ ត្រូវចាក់អោយបាន២ដូសពេញលេញ។ ទិន្នន័យសហព័ន្ធផ្សេងទៀតបានចុះផ្សាយដោយ US-CDC បានបង្ហាញថា អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺអុតស្វា គឺប្រឈមុខនឹងការឆ្លងជំងឺអុតស្វាដល់ទៅ១៤ដងច្រើនជាងអ្នកដែលមបានចាក់វ៉ាក់សាំង។ មន្ត្រីសុខាភិបាលជាច្រើនបាននិយាយថា...

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញមានប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុងធ្ងន់ធ្ងរ

ការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅសប្តាហ៍នេះបានរកឃើញថាវ៉ាក់សាំងកូវីដ-១៩ដូសជំរុញសម្រាប់មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ នៅឆ្នាំនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារអ្នករស់នៅតាមផ្ទះ អោយគេចផុតពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បាន ទោះបីជាសមត្ថភាពការពារការឆ្លងមិនមានឥទ្ធិពលខ្លាំងក៏ដោយ។ វ៉ាក់សាំងកូវីដ-១៩មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុស SARS-CoV-2 និងការចូលមន្ទីរពេទ្យ និងការស្លាប់ក្នុងចំណោមអ្នករស់ក្នុងការកូវីដ-១៩តាមផ្ទះ។ កម្រិតវ៉ាក់សាំងកូវីដ-១៩ដូសជំរុញមានប្រសិទ្ធភាពរយៈពេល៦០ថ្ងៃ ដែល២៥.៨%ប្រឆាំងនឹងការឆ្លងវីរុសកូវីដ, ៧៣.៩%ប្រឆាំងនឹងការសម្រាកនៅមន្ទីរពេទ្យ ឬការស្លាប់ និង ៨៩.៦%ប្រឆាំងនឹងការស្លាប់តែម្នាក់ឯង។...

តើកុមារដែលទទួលវ៉ាក់សាំងកូវីដ១៩ ហើយអាចទទួលវ៉ាក់សាំងប្រភេទផ្សេងក្នុងពេលជាមួយគ្នាបានដែរឫទេ?

កាលពីពាក់កណ្តាលឆ្នាំ២០២១ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក U.S CDC បានណែនាំអោយ​ប្រជាពលរដ្ឋ​ដែលត្រូវចាក់វ៉ាក់សាំងប្រភេទផ្សេងៗគ្នាដោយយ៉ាងហោចណាស់ត្រូវរក្សាគម្លាតអោយបាន១៤ថ្ងៃពីគ្នាដែរ។​ រហូតមកដល់បច្ចុប្បន្ននេះ គេបានដឹងថាCDC​បានសម្រេចអោយមនុស្សពេញវ័យ និងក្មេងជំទង់ទទួល​វ៉ាក់សាំង​ប្រភេទផ្សេងតំណាលគ្នាជាមួយនឹងវ៉ាក់សាំងកូវីដ១៩បានក្នុងករណីចាំបាច់។

វ៉ាក់សាំងការពារជំងឺ​គ្រុនផ្តាសាយធំ និងជំងឺកូវីដ-១៩

វ៉ាក់សាំងការពារជំងឺ​គ្រុនផ្តាសាយធំ និងជំងឺកូវីដ-១៩ ត្រូវបានណែនាំអោយប្រើប្រាស់សម្រាប់រដូវ​រងា

យ៉ាង​ណា​ក៏​ដោយ វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្តាសាយធំ​ ​អាច​ចាក់បានក្នុងពេលតែមួយជាមួយ​នឹង​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរ។ វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំត្រូវបានណែនាំសម្រាប់ប្រើប្រាស់លើមនុស្សគ្រប់រូបដែលមានអាយុចាប់ពី៦ខែឡើងទៅ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូននៅតែមានសុវត្ថិភាព និងប្រសិទ្ធភាព

ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាពនៃចក្រភពអង់គ្លេសបានប្រកាសជាសាធារណៈថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតែមានសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន ហើយមានភស្តុតាងជាច្រើនដែលគាំទ្រការណែនាំនេះផងដែរ។

FDA Authorized Covid-19 vaccine booster dose of Moderna and Pfizer-BioNTech

រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក(FDA) បានអនុញ្ញាតិអោយចាក់វ៉ាក់សាំងកូវីដ-១៩ របស់ Moderna និង Pfizer-BioNTech ជាដូសជំរុញ

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ, រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានអនុញ្ញាតឲ្យប្រើប្រាសវ៉ាក់សាំង២ប្រភេទរួមបញ្ចូលតែមួយ(Bivalent)ដើម្បីការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន២ផ្សេងគ្នាគឺ ក្រុមហ៊ុនModerna និង ក្រុមហ៊ុនPfizer-BioNTech សម្រាប់ចាក់ជាដូសជំរុញតែម្តងគត់ នៅ២ខែបន្ទាប់ពីបានចាក់វ៉ាក់សាំងដើម ឬវ៉ាក់សាំងដូចដើមដូសជំរុញរួច។ វ៉ាក់សាំង...

ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងថ្មីរបស់ Moderna ដែលអាចប្រឆាំងជំងឺកូវីដ-១៩ រហូតដល់ទៅពីរប្រភេទ

ប្រភេទវ៉ាក់សាំង Moderna ថ្មីនេះត្រូវបានបង្កើតឡើង ដែលអាចប្រឆាំងនូវជំងឺកូវីដ-១៩ ទាំងប្រភេទ Omicron BA.1 និង ប្រភេទ SARS-CoV-2 ដែលជាប្រភពដើមនៃមេរោគដែលបង្កឱ្យកើតនូវជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះផងដែរ គណៈកម្មាធិការចម្រុះស្តីពីការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ (JVCI)...

Pfizer COVID-19 Vaccines

វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Pfizer មានប្រសិទ្ធិភាពដល់ទៅ៧៣%សម្រាប់កុមារអាយុក្រោម៤ឆ្នាំ

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២, ក្រុមហ៊ុន Pfizer បានប្រកាសពីលទ្ធផលនៃប្រសិទ្ធភាពពីការសាកល្បងប្រសិទ្ធិភាពវ៉ាក់សាំងដំណាក់កាល ២/៣ ដោយបានវាយតម្លៃវ៉ាក់សាំង Pfizer-BioNTech ថា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៣ ដូសនោះមានប្រសិទ្ធភាពការពារជំងឺកូវីដ-​១៩បានដល់ទៅ ៧៣.២% ដែលការសិក្សាសាកល្បងនេះបានធ្វើឡើងចំពោះកុមារដែលមានអាយុពី៦ ខែដល់ ៤ ឆ្នាំ។

វ៉ាក់សាំង Novavax ត្រូវបានណែនាំអោយប្រើប្រាស់សម្រាប់បុគ្គលដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ

ថ្ងៃនេះ វ៉ាក់សាំង Novavax ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់លើមនុស្សវ័យជំទង់ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Novavax ដែលត្រូវបានគេស្គាល់ថាឈ្មោះ Nuvaxovid និង Covovaxis គឺជាវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន...

វ៉ាក់សាំងការពារជំងឺគ្រុចាញ់

កុមាររាប់លាននាក់នឹងទទួលបានផលប្រយោជន៍ពីវ៉ាក់សាំងការពារជំងឺគ្រុចាញ់

ជំងឺគ្រុនចាញ់ជាជំងឺធំមួយដែលបានសម្លាប់ជីវិតកុមារអាយុក្រោម៥ឆ្នាំអស់ជាច្រើននាក់, ពេលនេះពិភពលោកបានបញ្ចេញ​នូវវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដល់កុមារ។

វ៉ាក់សាំងកូវីដថ្មីដ៏មានអានុភាព

Moderna Bivalent ជាវ៉ាក់សាំងកូវីដថ្មីដ៏មានអានុភាពដែលត្រូវបានអនុម័តអោយប្រើប្រាស់នៅចក្រភពអង់គ្លេស

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២, ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេស(MHRA) បានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ថ្មីប្រភេទBivalent របស់ក្រុមហ៊ុនModerna ដែលវាការពារ និងប្រឆាំងជាមួយនឹងវីរុសកូវីដ-១៩បានទាំងពីរប្រភេទ សម្រាប់ប្រើជាដូសជំរុញដល់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

JYNNEOS Vaccines

FDA អនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំងថ្មីឈ្មោះ JYNNEOS ជាបន្ទាន់ដែល ក្នុងការគ្រប់គ្រងជំងឺអុតស្វា

រដ្ឋបាលឱសថនិងចំណីអាហារ សហរដ្ឋអាមេរិក (FDA) នៅថ្ងៃអង្គារទី ៩ ខែសីហា បានអនុញ្ញាតិ ឱ្យ JYNNEOS ជាមធ្យោបាយថ្មីក្នុងការគ្រប់គ្រងជំងឺអុតស្វា។ អ្នកផ្តល់សេវាវេជ្ជសាស្រ្ត ទាំងអស់ ត្រូវចាក់វ៉ាក់សាំងនេះ ទៅឱ្យអ្នក មានអាយុចាប់ពី ១៨ ឆ្នាំ និងមនុស្សចាស់មានហានិភ័យខ្ពស់ក្នុងការឆ្លងអុតស្វា តាមរយៈការចាក់បញ្ចូលនៅក្រោមស្បែក   ដោយចំនួនសរុបចាក់វ៉ាក់សាំងនេះ…