ជំងឺឆ្លង

ជំងឺឆ្លង គឺជាជំងឺដែលបង្កឡើងដោយសារពាង្គកាយ ដូចជា បាក់តេរី មេរោគ ផ្សិត ឬប៉ារ៉ាស៊ីត។ សារពាង្គកាយជាច្រើនរស់នៅ និងលើរាងកាយរបស់យើង។ ពួកវាជាធម្មតាគ្មានគ្រោះថ្នាក់ ឬសូម្បីតែមានប្រយោជន៍។ ប៉ុន្តែនៅក្រោមលក្ខខណ្ឌមួយចំនួនសារពាង្គកាយមួយចំនួនអាចបង្កឱ្យមានជំងឺ។

អង្គការសុខភាពពិភពលោកបានប្តូរឈ្មោះ​ជំងឺអុតស្វាពី Monkeypox ទៅជា MPOX

យោងតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃទី២៨​ ខែវិច្ឆិកាឆ្នាំ២០២២, បានបញ្ញចាក់ថាពាក្យដែលពេញនិយមថ្មី "MPOX" គឺជាពាក្យមានន័យដូច Monkeypox (ជំងឺអុតស្វា) ។ ឈ្មោះទាំងពីរនឹងត្រូវបានប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេល ខណៈដែលពាក្យថា 'Monkeypox' នឹងត្រូវបានបញ្ឈប់។

ប្រទេសវៀតណាមប្រកាសថាមានអ្នកជំងឺអុតស្វាករណីទី១

ប្រទេសវៀតណាមប្រកាសថាមានអ្នកជំងឺអុតស្វាករណីទី១

ក្រសួងសុខាភិបាលប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថាបានរកករណីជំងឺអុតស្វាតំបូងនៅក្នុងប្រទេសខ្លួន។ ស្រ្តីអាយុ៣៥ឆ្នាំ រស់នៅក្នុងទីក្រុងហូជីមិញ, នាងបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៨ ខែកញ្ញា ខណៈពេលធ្វើដំណើរក្នុងទីក្រុងឌូបៃ ជាមួយនឹងរោគសញ្ញាគ្រុនក្តៅ អស់កម្លាំង ញាក់ ឈឺសាច់ដុំ ឈឺក្បាល និងក្អក ព្រមទាំងមានកន្ទួលក្រហម...

ក្រុមហ៊ុនPfizer នឹងផ្គត់ផ្គង់វគ្គសិក្សាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដដល់ទៅ៦លានគ្រាប់សម្រាប់ប្រទេសដែលមានចំណូលទាប

ក្រុមហ៊ុនPfizer នឹងផ្គត់ផ្គង់វគ្គសិក្សាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដដល់ទៅ៦លានគ្រាប់សម្រាប់ប្រទេសដែលមានចំណូលទាប

ការព្យាបាលនឹងត្រូវផ្តល់ជូនសម្រាប់ប្រទេសដែលមានចំណូលទាបនៅលើពីភពលោក ដែលមានចំនួន១៣២ប្រទេសត្រូវបានជ្រើសរើសអោយទទួលថ្នាំគ្រាប់ដើម្បីព្យាបាលជំងឺកូវីដ-​១៩ គឺថ្នាំ Paxlovid។ ក្រុមហ៊ុន Pfizer បានកត់សម្គាល់ថាខ្លួនរំពឹងថាការផ្គត់ផ្គង់នឹងមានចាប់ពីឆ្នាំនេះទៅ សម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលធ្វើការជាមួយមូលនិធិសកល។ ការព្យាបាលនឹងមិនត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃនោះទេ ប៉ុន្តែតាមរយៈវិធីសាស្រ្តកំណត់តម្លៃលំដាប់ថ្នាក់ សម្រាប់ប្រទេសដែលមានចំណូលកំម្រិតទាបជាងមធ្យម និងកម្រិតទាបអាចមានលទ្ធិភាពទិញ ដែលមិនគិតប្រាក់ចំណេញឡើយ។...

FDA ព្រមានដល់ក្រុមហ៊ុនAstraZenecaថាថ្មាំEvushelរបស់ខ្លួនបាត់បង់ប្រសិទ្ធភាពប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង

FDA ព្រមានដល់ក្រុមហ៊ុនAstraZenecaថាថ្មាំEvushelរបស់ខ្លួនបាត់បង់ប្រសិទ្ធភាពប្រឆាំងនឹងវិរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង

ថ្មាំព្យាលបាលជំងឺកូវីដ-១៩ប្រភេទអង់ទីក័រ ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលនៃការរាតត្បាតទូទាំងពីភពលោកនេះ គឺវាបានស្ថិតនៅក្នុងផ្លូវល្បើនលឿន។ ដោយសារវីរុសកូរូណាដែលមានការវិត្តន៍យ៉ាងលឿន ទើបធ្វើមានភាពយឺតយ៉ាវតិចតួចសម្រាប់អង្គបដិប្រាណដែលបានកែតម្រូវខ្លួនវាយ៉ាងល្អិតល្អន់បំផុត។ វាគឺជាវិធីសម្រាប់ការព្យាបាលប្រកបដោយភាពជោគជ័យ ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដែលបានមកពី Regeneron, GSK និង Eli Lilly។ ឥឡូវនេះសម្រាប់ថ្នាំEvushel របស់...

បញ្ហាសុខភាពសាធារណៈបន្ទាប់នៅសហរដ្ឋអាមេរិកគឺ វីរុសជំងឺគ្រុនស្វិតដៃជើងដែលចេញមកពីវ៉ាក់សាំង ‘Vaccine-Derived Poliovirus’

ជំងឺគ្រុនស្វិតដៃជើងជាការព្រួយបារម្ភធ្ងន់ធ្ងរម្តងទៀតមែនឬទេ?

ជំងឺគ្រុនស្វិតដៃជើងបានលេចឡើងនៅសហរដ្ឋអាមេរិកម្តងទៀតហើយ, តើយើងគួរតែព្រួយបារម្ភពីបញ្ហានេះចំពោះកូនៗរបស់យើងដែរឬទេ? អ្នកដែលបានទទួលវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងនេះរួចអោយ គួតែមិនមានការព្រួយបារម្ភទេ, ប៉ុន្តែអ្នកដែលមិនបានទទួលវ៉ាកសាំងការពារជំងឺនេះគឺស្ថិតក្នុងតំបន់ក្រហមក្នុងឆ្លងជំងឺគ្រុនស្វិតដៃជើងនេះផងដែរ។ ជំងឺគ្រុនស្វិតដៃជើងជាជំងឺដែលបង្កមកពីវីរុស ហើយភាគច្រើនវាឆ្លងទៅលើក្មេងៗ និងកុមារដែលមានអាយុតិចច្រើនជាងក្រុមមនុស្សអាយុផ្សេងទៀត។ ករណីភាគច្រើននៃជំងឺគ្រុនស្វិតដៃជើងគឺស្រាល។ ជំងឺគ្រុនស្វិតដៃជើង ធ្វើឲ្យខ្វិនសាច់ដុំ ធ្វើឱ្យមនុស្សមួយចំនួនខូចរូបរាងកាយអស់មួយជីវិត។ តាំងពីពាក់កណ្តាលឆ្នាំ១៩៥០មក, វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងបាននាំឱ្យមានការថយចុះយ៉ាងខ្លាំងរហូតដល់ទៅជាង ៩៩%...

បញ្ហាសុខភាពសាធារណៈបន្ទាប់នៅសហរដ្ឋអាមេរិកគឺ វីរុសជំងឺគ្រុនស្វិតដៃជើងដែលចេញមកពីវ៉ាក់សាំង ‘Vaccine-Derived Poliovirus’

វីរុសជំងឺគ្រុនស្វិតដៃជើង គឺជាវីរុសមួយដែលយើងត្រូវតែគិតគួពីវាផងដែរ, ហើយថ្មីៗ​នេះវា​បាន​លេច​ចេញ​មកជា​ថ្មី​នៅក្នុង​ទឹក​ក៏ខ្វក់​នៃ​រដ្ឋ​ញូវយ៉កសហរដ្ឋអាមេរិកផងដែរ។ ដែលវាជាប្រភេទវីរុសជំងឺគ្រុនស្វិតដៃជើងដែលចេញមកពីវ៉ាក់សាំង “Vaccine-Derived Poliovirus.” (VDPV)។ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងមាន២ប្រភេទ, មួយប្រភេទដែលជាវ៉ាក់សាំងដែលមានវីរុសអសកម្មប្រភេទចាក់ (IPV) និងមួយប្រភេទទៀតគឺជាវ៉ាក់សាំងដែលមានវីរុសជំងឺគ្រុនស្វិតដៃជើងទំរង់ខ្សោយតែមិនមែនជាវីរុសអសកម្មទេ ដែលជាវ៉ាក់សាំងសម្រាប់បណ្តក់តាមមាត់(OPV)។ ដោយសារតែវ៉ាក់សាំង(OPV)មិនមែនជាប្រភេទវីរុសអសកម្ម, ដូច្នេះវាអាចបណ្តាលឱ្យកើតមានជំងឺគ្រុនស្វិតដៃជើងចំពោះអ្នកដែលបានប្រើប្រាស់វាមួយចំនួន និងវាមិនមានសុវត្តិភាពក្នុងការប្រើប្រាស់ទៅ​លើអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ...

Efficacy of the monkeypox vaccine to be released

ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺអុតស្វាត្រូវបានបង្ហាញ

យោងតាមការវិភាគដែលបានចេញផ្សាយដោយ US-CDC បុគ្គលដែលបានទទួលវ៉ាក់សាំងការពារជំងឺស្វាយ (JYNNEOS) បានមួយដូសគឺទំនងជាមានការឆ្លងជំងឺអុតស្វាតិចជាងអ្នកដែលមិនបានទទួលវ៉ាក់សាំងនៅក្នុងរដូវក្តៅនេះ។ កម្រិត និងភាពធន់នៃការការពាររបស់វាមិនត្រូវបានគេដឹងច្បាស់នោះទេ ហើយវាត្រូវបានណែនាំថាអ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំងជំងឺអុតស្វានេះ ត្រូវចាក់អោយបាន២ដូសពេញលេញ។ ទិន្នន័យសហព័ន្ធផ្សេងទៀតបានចុះផ្សាយដោយ US-CDC បានបង្ហាញថា អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺអុតស្វា គឺប្រឈមុខនឹងការឆ្លងជំងឺអុតស្វាដល់ទៅ១៤ដងច្រើនជាងអ្នកដែលមបានចាក់វ៉ាក់សាំង។ មន្ត្រីសុខាភិបាលជាច្រើនបាននិយាយថា...

ហេតុអ្វីបានជាការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយមានសារៈសំខាន់ក្នុងឆ្នាំនេះ?

ហេតុអ្វីបានជាការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយមានសារៈសំខាន់ក្នុងឆ្នាំនេះ?

វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ គឺជាវ៉ាក់សាំងដែលការពារ និងប្រឆាំងជាមួយនឹងវីរុសផ្តាសាយចំនួន៤ប្រភេទផ្សេងគ្នា ហើយវ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សពេញវ័យដែលមានអាយុ៦៥ឆ្នាំឡើងទៅ, កុមារអាយុក្រោម៥ឆ្នាំ, ស្រ្តីមានផ្ទៃពោះ, អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាអ្នកជំងឺហឺត, អ្នកជំងឺទឹកនោមផ្អែម, អ្នកជំងឺបេះដូង និងអ្នកជំងឺសួតជាដើម។ កុំខ្វល់អំពីពេលវេលានៃការចាក់វ៉ាក់ការពារជំងឺគ្រុនផ្តាសាយជាមួយនិងវ៉ាក់សាំងកូវីដ-១៩ដូសជំរុញអី ពីព្រោះវ៉ាក់សាំងទាំងពីរនេះអាចចាក់បានក្នុងពេលតែមួយ។ US-CDC...

ការប្រើប្រាស់អង្គបដិប្រាណចំនួនពីរដើម្បការព្យាបាលជំងឺកូវីដ

អង្គការសុខភាពពិភពលោកប្រឆាំងនឹងការប្រើប្រាស់អង្គបដិប្រាណចំនួនពីរដើម្បការព្យាបាលជំងឺកូវីដ

ការណែនាំថ្មីពីអង្គការសុខភាពពិភពលោក(WHO)បានធ្វើការណែនាំយ៉ាងមុតមាំក្នុងការប្រឆាំងនឹងការប្រើប្រាស់ការព្យាបាលដោយអង្គបដិប្រាណ(Antibody)ប្រភេទSotrovimab និង Casirivimab-Imdevimab ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។ ការណែនាំនេះដែលត្រូវបានចេញផ្សាយនៅទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសមួយ ជំនួសការណែនាំតាមលក្ខខណ្ឌពីមុនសម្រាប់ការប្រើប្រាស់ថ្នាំ។ វាផ្អែកលើភ័ស្តុតាងដែលកំពុងលេចឡើងដែលថា ពួកគេប្រហែលជាមិនអាចធ្វើការប្រឆាំងវីរុសកូវីដ-​​១៩ថ្មី ដូចជាប្រភេទ omicron ជាដើម។ នេះមានន័យថា យ៉ាងហោចណាស់សម្រាប់ពេលនេះ មិនមានការព្យាបាលអង្គបដិប្រាណដែលត្រូវបានណែនាំដើម្បីព្យាបាលជំងឺវីដ-​​១៩នោះទេ។ ទោះយ៉ាងណាក៏ដោយនៅតែមានជម្រើសព្យាបាលផ្សេងទៀតដែរ,...

Rabies-infected bat

ប្រជៀវដែលមានផ្ទុកជំងឺឆ្កែឆ្កួតត្រូវបានគេរកឃើញនៅរដ្ឋ Florida សហរដ្ឋអាមេរិក

មេរោគ​ឆ្កែឆ្កួត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទឹក​មាត់​របស់​សត្វ ហើយ​ចម្លង​ទៅ​មនុស្ស​ដោយ​សារការ​ខាំ​ពី​សត្វដែលមានផ្ទុកជំងឺឆ្កែ​ឆ្គួតនោះ។ ទោះបី​ជា​កម្រណាស់ក៏ដោយ ការចម្លងរោគតាមរយៈភ្នែក មាត់ ឬរបួសដោយទឹកមាត់របស់សត្វដែលផ្ទុកជំងឺឆ្កែ​ឆ្គួតក៏អាចចម្លងជំងឺនេះបានដែរ។

បញ្ហាសុខភាពចម្បងចំនួន ៥ ក្នុងអំឡុងពេលធ្លាក់ខ្យល់មូសុង

ខ្យល់មូសុងនាំមកនូវការធូរស្រាលនៃកំដៅដ៏ក្តៅគគុកនារដូវក្តៅកន្លងទៅនេះ ដែលជាមូលហេតុធ្វើអោយវាជារដូវដែលមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់មកក៏វាជាបញ្ហាសុខភាពមួយដែរ។ សំណើមនៅក្នុងខ្យល់ក្នុងអំឡុងពេលធ្លាក់ខ្យល់មូសុងជួយឱ្យបាក់តេរីនិងវីរុសរីកលូតលាស់លឿន។

ជំងឺគ្រុនឈីក

វីរុសជំងឺគ្រុនឈីកដែលឆ្លងតាមរយៈសត្វមូស អាចត្រូវបានការពារក្នុងពេលឆាប់ៗនេះ ជាមួយនឹងវ៉ាក់សាំងប្រកបដោយភាពច្នៃប្រឌិត

ជំងឺគ្រុនឈីក (Chikungunya) គឺជាជំងឺដែលឆ្លងពីសត្វមូសដែលផ្ទុកវីរុសបង្ក (CHIKV) ដែលជាវីរុស Togaviridae ដែលចម្លងដោយសត្វមូសប្រភេទ Aedes ។ វីរុសជំងឺគ្រុនឈីគ (Chikungunya) ជារឿយៗបណ្តាលឱ្យមានការផ្ទុះខ្លាំងភ្លាមៗ ជាមួយនឹងអត្រានៃការវាយប្រហារខ្ពស់ ដែលប៉ះពាល់ដល់ទៅ១/៣ ទៅ៣/៤ នៃចំនួនប្រជាជននៅក្នុងតំបន់ដែលវីរុសនេះកំពុងចរាចរណ៍។ ជំងឺគ្រុនឈីកនេះមិនមានវ៉ាក់សាំងការពារ ឬការព្យាបាលប្រកបដោយប្រសិទ្ធភាពទេ ហើយដូច្នេះ ជំងឺគ្រុន(chikungunya)…